programmingdatabase
Programming language is an artificial language designed to express computations that can be performed by a machine, particularly a computer.
networking
Computer networking is the engineering discipline concerned with communication between different computer systems or devices.
telecommunication
Telecommunication is communication at a distance by technological means, particularly through electrical signals or electromagnetic waves.

Master of Information Technology

English

University of Puthisastra is one of leading universities in technology field. University of Puthisastra provides high quality education to all students leading up to achieve career goal.
What is IT?
IT is a subject which study about computer technology which mainly focuses on writing program and managing computer network system for enterprieses , companies, banks, and hotels. Some skills such as manging network system, creating websites, and programs are needed for trades.
Why study IT?
Nowdays IT has developed significantly and is used widely in both public and private sectors such as science technology, trades, public services, adminstration etc....

Meanwhile,while globalization and ASEAN integration 2015 are coming , both public and private sectors will modify working system into IT mode in order to meet the need of job requirement in soceity. 
Why study IT at Unversity of Puthsiastra?
  • Curriculmn are follwing  modern globalization
  • Practice rooms are well equipped with modern computers which is very convenient to all of students doing researches
  • Lecturers are both khmer and foreigners and are highly qualified and experienced in teching.
  • Pushing students  to study hard & focusing on practices especially
  • Student exchange programs
  • Having big  library contains all kind of books that students need
  • After graduation, students will be employed to all kind of relevent institutions such as companies,  enterprises, or factories. 

For those students who want to pursue their study in Computer Science, University of Puthisastra is the first priority. Students can succeed in their dream and strengthen their ability to be well-prepared for future career. Studying Master Degree in Computer and Science at University of Puthisastra, students will be given a special training and leadership besides what they’ve learnt in Bachelor Degree. 

For those who are interested in this program, please follow the requirements as below:
  • Fulfill application form with 2 Photos (size 4x6)
  • Original copy of transcript of BA.
  • Original copy of BA Certificate.
  • Bachelor holder in the field of Computer Science and Engineering, Information Technology, or any equivalent degrees.
  • Bachelor holder in Non-Information Technology may also be accepted. However, they are required to attend preparatory courses before attending the master class.

University of Puthisastra – offers a full range of Microsoft, CISCO and Oracle offerings, including courses mapping to the following certifications:
  • Microsoft
    • MCP : Microsoft Certified Professional
    • MCSA : Microsoft Certified Solution Associate
    • MCSE : Microsoft Certified Solution Expert
  • CISCO:
    • CCNA : Cisco Certified Network Associate
  • Oracle:
    • OracleDAD: Database Application Development
For more information about: 

ភាសាខ្មែរ


សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ក៏ជាសាកលវិទ្យាល័យមួយដែលឈានមុខគេផងដែរផ្នែកបច្ចេកវិទ្យា។ ពុទ្ធិសាស្ត្រ ផ្តល់ជូននូវការសិក្សាអប់រំប្រកបដោយគុណភាពខ្ពស់ជូនដល់និស្សិត ដែលធានាជូននូវការសម្រេចគោលដៅអាជីព​នាពេលអនាគត។
អ្វីទៅព័ត៌មានវិទ្យា?
ព័ត៌មានវិទ្យា គឺជាមុខវិជ្ជាមួយដែលសិក្សាអំពី បច្ចេកវិទ្យាកុំព្យូទ័រដែលផ្តោតសំខាន់ទៅលើការសរសេរកម្មវិធី​ និងគ្រប់គ្រងការតបណ្តាញកុំព្យូទ័រសម្រាប់សហគ្រាសក្រុមហ៊ុន  ធនាគារសណ្ឋាគារមានដូចជាការគ្រប់គ្រងតបណ្តាញ  បង្កើតគេហទំព័រនិង​កម្មវិធីផ្សេងៗសម្រាប់ពាណិជ្ជកម្ម។
ហេតុអ្វីសិក្សាជំនាញព័ត៌មានវិទ្យា?
បច្ចុប្បន្ននេះបច្ចេកវិទ្យាព័ត៌មានវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័សហើយសព្វថ្ងៃនេះបច្ចេកវិទ្យាព័ត៌មានវិទ្យាត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយទៅលើវិស័យជាច្រើនទាំងវិស័យរដ្ឋនិងឯកជនដូចជាវិទ្យាសាស្រ្តបច្ចេកទេសពាណិជ្ជកម្មសេវាសាធារណៈ រដ្ឋបាល។ល។ 

ទន្ទឹមជាមួយនឹងសកលភាវូបនីយកម្ម និង​សមាហរណកម្មអាស៊ាន ២០១៥​ ទាំងស្ថាប័នរដ្ឋនិងឯកជនបាននឹងកំពុងកែប្រែប្រព័ន្ធការងារតាមបែបព័ត៌មានវិទ្យាវិញដើម្បីឲ្យទាន់តម្រូវការនៃសង្គមការងារ។
ហេតុអ្វីត្រូវសិក្សា ជំនាញ  IT   នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ? 
  • កម្មវិធីសិក្សាស្របតាមសកលភាវូបនីយកម្មទំនើប។
  • បន្ទប់អនុវត្តមានបំពាក់ទៅដោយ កុំព្យូរទ័រទំនើបៗដែលបង្កភាពងាយស្រួលដល់និស្សិតទាំងអស់ក្នុងការសិក្សាស្រាវជ្រាវ។
  • សាស្ត្រាចារ្យមានជំនាញច្បាស់លាស់ទាំងខ្មែរទាំងបរទេស ព្រមទាំងមានបទពិសោធន៍យូរឆ្នាំក្នុងការបង្រៀន។
  • ជម្រុញការសិក្សារបស់និស្សិតឲ្យមានភាពប្រសើរជាលំដាប់ ពិសេសផ្តោតទៅលើការអនុវត្តន៍ 
  • មានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ សម្រាប់និស្សិត។
  • មានបណ្ណាល័យធំទូលាយ ដែលមានសៀវភៅសិក្សាគ្រប់គ្រាន់សម្រាប់និស្សិទាំងអស់គ្នា។
  • ក្រោយពេលបញ្ចប់ការសិក្សា និស្សិតអាចបម្រើការទៅគ្រប់ផ្នែកដែលពាក់ព័ន្ធ តាមបណ្តាក្រុមហ៊ុន សហគ្រាស រោងចក្រជាដើម។
ចំពោះនិស្សិតដែលចង់បន្តការសិក្សាផ្នែកបច្ចេកវិទ្យាព័ត៍មានវិទ្យា សាកលវិទ្យាល័យពុទ្ធិសាស្ត្រជាជម្រើសទីមួយល្អបំផុត។សិស្សនិស្សិតអាចបំពេញក្តីស្រមៃនិងពង្រឹងសមត្ថភាពបន្ថែមមួយកម្រិតទៀតត្រៀមសម្រាប់​ គោលដៅអាជីពនាពេលអនាគតរបស់ខ្លួន។ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ បច្ចេកវិទ្យាព័ត៍មានវិទ្យានៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និស្សិតនឹងទទួលបាននូវការបណ្តុះបណ្តាលពីជំនាញបច្ចេកវិទ្យាជាពិសេសភាពជាអ្នកដឹកនាំបន្ថែមទៀតទៅលើអ្វីដែលខ្លួនបានសិក្សានៅថ្នាក់បរិញ្ញាបត្រ។

ចំពោះបណ្តាសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ត្រូវបំពេញទៅតាមលក្ខខណ្ឌដូចខាងក្រោមៈ

១.  បំពេញពាក្យដោយភ្ជាប់ជាមួយនឹងរូបថតពីរសន្លឹកទំហំ ៤x៦
២. ព្រឹត្តិបត្រពិន្ទុថ្នាក់បរិញ្ញាបត្រច្បាប់ដើម
៣. សេចក្តីចម្លងសញ្ញាបត្របរិញ្ញាបត្រច្បាប់ដើម
៤.  ជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូរទ័រ និងវិស្វកម្ម, ព័ត៌មានវិទ្យា ឬក៏កម្រិតដទៃទៀតដែលទាក់ទងនឹងផ្នែកកុំព្យូទ័រ
៥.  សម្រាប់សិស្សនិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រដែលមិនមែ​នស្ថិតនៅក្នុងផ្នែកព័ត៍មានវិទ្យាក៏ត្រូវបានអនុញ្ញាតអោយចូលសិក្សាផងដែរ ប៉ុន្តែសាលាទាមទារអោយមានការវាយតម្លៃ និងចូលរៀនថ្នាក់ត្រៀមបន្ថែម។

បន្ថែមពីនេះទៅទៀត សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផ្តល់ជូនយ៉ាងទូលំទូលាយដល់សិស្សនិស្សិតនូវវគ្គសិក្សាតាម ប្រព័ន្ធអន្តរជាតិដូចជា Microsoft, CISCO និង Oracle ដែលមានបង្ហាញសញ្ញាបត្រដូចខាងក្រោមៈ
  • Microsoft:
    • MCP : Microsoft Certified Professional
    • MCSA : Microsoft Certified Solution Associate
    • MCSE : Microsoft Certified Solution Expert
  • CISCO:
    • CCNA : Cisco Certified Network Associate
  • Oracle:
    • OracleDAD : Database Application Development
ព័ត៍មានបន្ថែម ទាក់ទងនឹងោះ
JoomShaper